Header Ads Widget

Responsive Advertisement

យុទ្ធនាការសម្អាតបរិស្ថានឆ្នេរអង្កោល


      កែប៖ ថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០២៤ រដ្ឋបាលស្រុកដំណាក់ចង្អើរខេត្តកែប និងមន្ទីរបរិស្ថានខេត្តកែប បានរៀបចំធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថានតំបន់ឆ្នេរអង្កោល កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ទិត្យ សុខា អភិបាលរងខេត្ត ។
   ក្នុងនោះមានវត្តមាន អភិបាលរងខេត្ត អភិបាលស្រុកដំណាក់ចង្អើរ មន្រ្តីរាជការ មន្ទីរបរិស្ថាន សាលាស្រុកដំណាក់ចង្អើរ កងកម្លាំងនរគបាល  និស្សិត យុវជន ប្អូនៗសិស្សានុសិស្ស ព្រមទាំងអាជីវករលក់ដូរនៅតាមឆ្នេរអង្កោលដែលមានអ្នកចូលរួមចំនួន៣៤៥នាក់។
  លោកជំទាវ ទិត្យ សុខា ជាអភិបាលរងខេត្ត មានប្រសាសន៍ថា យុទ្ធនាការនេះបានរៀបចំឡើងក្នុងគោលបំណងបញ្រ្ចាប និងផ្សព្វផ្សាយដល់ប្រជាពលរដ្ធ ប្អូនៗក្មួយដែលជាយុវជនទំពាងស្នងឫស្សី អំពីយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងនិរន្តរភាពពិសេសអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមអាជីវកម្មតំបន់ឆ្នេរអង្កោល។
    គួររំលឹកផងដែរថា នៅក្នុងយុទ្ធានានេះផងដែរថាក៏មាននូវពាក្យស្លោកមួយចំនួនផងដែរ មានដូចជា 
ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ, ចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានកម្ពុជាស្អាត កម្ពុជាបៃតង, យើងរួមកម្លាំងគ្នាការពារបរិស្ថាន។

Post a Comment

0 Comments