Header Ads Widget

Responsive Advertisement

សាលាបច្ចេកទេសដុនបូស្កូខេត្តកែបរៀបចំពីធីប្រគល់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូននិស្សិតជំនាន់ទី៧និងទី៨ ឆ្នាំសិក្សា២០២១​-២០២២

 

សាលាបច្ចេកទេសដុនបូស្កូខេត្តកែបរៀបចំពីធីប្រគល់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូននិស្សិតជំនាន់ទី៧និងទី៨ ឆ្នាំសិក្សា២០២១​-២០២២

នៅថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានរៀបចំពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូននិស្សិតជំនាន់ទី៧ និងទី៨ បញ្ចប់ឆ្នាំសិក្សា ២០២១ និង ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប ដល់និស្សិតជ័យលេភីសរុបចំនួន ២៦៦នាក់។​ មានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងនោះមានវត្តមានឧត្តមបណ្ឌិត សោម ពិសិដ្ធ អភិបាល


គណៈអភិបាលខេត្តកែប,លោកពុក លី សំណាងជាអធិការសាលាបច្ចេកទេសដុនបូស្កូខេត្តកែប,លោកគ្រូ សេន រ៉ា ជានាយកសាលា, ខាងសាលាក្រុង ស្រុក មន្ទីរ និងអាណាព្យាបាលនិស្សិតទាំងអស់បានអញ្ជើញចូលរួមក្នុងកម្មវិធីនោះ ជាង៧០០នាក់ផងដែរ។



ឯកឧត្តមបណ្ឌិត សោម ពិសិដ្ធ បានមានប្រសាសន៍ថា សម្តែងអារម្មណ៍ថា គាត់ពិតចិត្តសប្បាយជាពុនពេក ពេលដែលបានឃើញកូនៗ របស់គាត់ បានបញ្ចប់ការសិក្សា​ព្រមទាំងទទួលបាននូវការងារល្អ ធ្វើគ្រប់ៗគ្នា ដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិរបស់យើង។គួររំលឹកផងដែរ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បាន

បណ្តុះបណ្តាលសិស្សនិស្សិតអោយ បញ្ចប់ការសិក្សាជាស្ថាពរចំនួនសរុប១៣៧៥ នាក់រួចមកហើយ។ និស្សិតដែលបញ្ចប់ការសិក្សាទៅបានបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន ស្ថាយនីទូរទស្សន៍ និងស្ថាប័នរដ្ឋជាដើម។ កិច្ចបញ្ចប់នៃកម្មវិធីក៏មានការថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។

 អរគុណដល់ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប ដែលបានផ្តល់កន្លែងបណ្តុះបណ្តាល ដល់យុវជនទាំងក្នុងខេត្តនិងក្រៅខេត្តនូវចំណេះ ជំនាញ បច្ចេកទេស និងការអប់រំដែលប្រកបដោយសីលធម៌ដើម្បីជាសរសទ្រូងនៃប្រទេសជាតិ។ ក្នុងនោះផងដែរ ឯកឧត្តមក៏បានណែនាំផ្តាំផ្ញើរដល់ប្អូនៗ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ ត្រូវយកចំណេះដឹងជំនាញទៅប្រើប្រាស់ក្នុងការ ប្រកបមុខ របបចិញ្ចឹមជីវិត ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនកម្រិត ជីវភាពគ្រួសារ និងសង្គមជាតិ។

នៅក្នុងឱកាសនោះផងដែរ លោកពុក លី សំណាង បានសម្តែងអារម្មណ៍ថា គាត់ពិតចិត្តសប្បាយជាពុនពេក ពេលដែលបានឃើញកូនៗ របស់គាត់ បានបញ្ចប់ការសិក្សា​ព្រមទាំងទទួលបាននូវការងារល្អ ធ្វើគ្រប់ៗគ្នា ដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិរបស់យើង។

គួររំលឹកផងដែរ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានបណ្តុះបណ្តាលសិស្សនិស្សិតអោយ បញ្ចប់ការសិក្សាជាស្ថាពរចំនួនសរុប១៣៧៥ នាក់រួចមកហើយ។ និស្សិតដែលបញ្ចប់ការសិក្សាទៅបានបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន ស្ថាយនីទូរទស្សន៍និងស្ថាប័នរដ្ឋជាដើម។ កិច្ចបញ្ចប់នៃកម្មវិធីក៏មានការថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។



 

 

 

 

 

 

 

 

Post a Comment

0 Comments